អភិបាលខេត្តស្វាយរៀងជំរុញលើកទឹកចិត្ត និងស្មារតី ឲ្យថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ-អង្គភាព មន្ត្រីរាជការ និងប្រជាពលរដ្ឋអោយចូលរួមសម្អាតអនាម័យ បរិស្ថានដើម្បីទីក្រុងស្អាត
ថ្ងៃ​ ព្រហស្បតិ៍ ទី​ ០២ ឧសភា ២០១៩ | 3837

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩នេះ អនុវត្តតាមការណែនាំរបស់ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ក្នុងគោលបំណងជំរុញលើកទឹកចិត្ត និងចលនាបំផុសស្មារតី ឲ្យថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ-អង្គភាព មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ ចូលរួមសម្អាតអនាម័យ បរិស្ថាន គោលដៅធ្វើឲ្យទីក្រុង និងទីប្រជុំជនកាន់តែមានសោភ័ណភាពស្រស់បំព្រងគ្មានសំរាមនៅតាមដងផ្លូវ តាមទីផ្សារ តាមទីប្រជុំជន តាមសួនច្បារ និងតាមទីសាធារណៈ ធានាសុខមាលភាពរបស់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ។ល។ ដើម្បីចូលរួមចំណែកជំរុញចលនាប្រឡងប្រណាំងទីក្រុងស្អាត ថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្ត សាលាក្រុងស្វាយរៀង និងមន្ទីរ-អង្គភាពនានាជុំវិញខេត្ត បានបន្តចុះធ្វើការសម្អាតបរិស្ថាន នៅតាមដងផ្លូវ សួនច្បារ និងជុំវិញផ្សារ ក្នុងក្រុងស្វាយរៀង ទៅតាមតម្រាយផ្លូវ និងទីតាំងដែលបានកំណត់ ។

ដោយឡែក មន្រ្តីរាជការសាលាខេត្តស្វាយរៀង ដឹកនាំដោយឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង បានចូលរួមសម្អាតអនាម័យបរិស្ថាន នៅទីតាំងចាប់ពីខាងមុខការិយាល័យរដ្ឋសភាទៅដល់ខាងក្រោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ៕

2019-05-02 11.27.23.jpg (124 KB)

2019-05-02 11.27.30.jpg (82 KB)

2019-05-02 11.27.35.jpg (156 KB)

2019-05-02 11.27.41.jpg (130 KB)

2019-05-02 11.28.03.jpg (303 KB)

ឯកសារភ្ជាប់ (១)
គ្មានទិន្នន័យ
ព័ត៌មានស្រដៀង