លោក ស៊ូ ម៉ុល អភិបាលរងស្រុករមាសហែក ខេត្តស្វាយរៀង បានដឹកនំាមន្រ្តីរាជការ ក្រុមយុវជន សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុនប្រមួលសម្រាមSCR ដើម្បីសម្អាតបរិស្ថាន នៅទីប្រជុំជនផ្សារកំពង់ត្រាច
ថ្ងៃ​ សុក្រ ទី​ ០៣ ឧសភា ២០១៩ | 3160

នាព្រឹកថ្ងៃសុក្រ១៤រោច ខែចេត្រ ឆ្នំាច ឯកស័ក ព.ស.២៥៦២ ត្រូវថ្ងៃទី៣ ខែឧសភា ឆ្នំា២០១៩

លោក ស៊ូ ម៉ុល អភិបាលរងស្រុករមាសហែក ខេត្តស្វាយរៀង បានដឹកនំាមន្រ្តីរាជការ ក្រុមយុវជន សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុនប្រមួលសម្រាមSCR ដើម្បីសម្អាតបរិស្ថាន នៅទីប្រជុំជនផ្សារកំពង់ត្រាច ក្នុងគោលបំណងជម្រុញលើកទឹកចិត្ត និងចលនាបំផុសស្មារតី ឲ្យថ្នាក់ដឹកនំាស្រុក អង្គភាព ការិយាល័យ ឃុំ ភូមិ មន្រ្តីរាជការ និងប្រជាពលរដ្ឋទំាងអស់ ចូលរួមសម្អាតអនាម័យបរិស្ថាន គោលដៅធ្វើយ៉ាងណាឲ្យស្រុក កាន់តែមានសោភ័ណ្ឌភាពស្រស់បំព្រងគ្មានសម្រាមនៅតាមដងផ្លូវ តាមទីផ្សារ តាមទីប្រជុំជន អង្គភាព ស្ថាប័ន និងតាមទីសាធារណៈជាដើម ធ្វើយ៉ាងណាធានាបាននៅសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋបានកាន់តែល្អប្រសើរឡើង។ ដើម្បីចូលរួមចំណែកយ៉ាងសំខាន់ក្នុងបណ្តុះស្មារតីដល់យុវជន យុវនារី បងប្អូនប្រជាពលរដ្ឋឲ្យចូលរួមក្នុងន័យលើកកម្ពស់ ការចូលរួមចំណែកក្នុងរក្សាបាននូវបរិស្ថានស្អាតផងដែរ។វត្តមានចូលរួមចំនួន១៤៩០នាក់។

2019-05-03 16.05.01.jpg (282 KB)

2019-05-03 16.05.08.jpg (335 KB)

2019-05-03 16.05.12.jpg (385 KB)

2019-05-03 16.05.31.jpg (284 KB)

2019-05-03 16.05.37.jpg (326 KB)

2019-05-03 16.05.46.jpg (201 KB)

ឯកសារភ្ជាប់ (១)
គ្មានទិន្នន័យ
ព័ត៌មានស្រដៀង