រដ្ឋបាលខេត្តកែប និងជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតចូលរួមអបអរសាទរ ទិវាពិភពលោកស្អាត
ថ្ងៃ​ អង្គារ ទី​ ០១ តុលា ២០១៩ | 1973

 

ខេត្តកែប :ទី២៦ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៧:៣០ នាទីព្រឹក រដ្ឋបាលខេត្តកែប និងជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតចូលរួមអបអរសាទរ ទិវាពិភពលោកស្អាត និងចូលរួមផ្សព្វផ្សាយបញ្ហាបការយល់ដឹងអំពីអនាម័យបរិស្ថានភាពស្អាតដល់សាធារណៈជន ជាពិសេសបងប្អូនប្រជាពលរដ្ឋ អាជីវករ សេវាករ ពាណិជ្ជករ និងភ្ញៀវទេសចរជាតិ អន្តរជាតិដែលបាននិងកំពុងរស់នៅប្រកបមុខរបរ និងសម្រាក លម្ហែ កម្សាន្តក្នុងទឹកដីខេត្តកែប ដឹកនាំដោយ ឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្ត សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត នៅលើទីតាំងចំនួន០៣កន្លែងផ្សេងៗគ្នា(ទីតាំងឆ្នេរលេងទឹក ទីតាំងផ្សារក្តាម និងទីតាំងផ្សារដំណាក់ចង្អើរ )។ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន យុវនារី សិស្សានុសិស្សប្រជាពលរដ្ឋ អាជីវករ សេវាករ បានអញ្ជើញចូលរួមសរុបប្រមាណ ១.១៥០នាក់ ។ ចំពោះសំរាមដែលរើសបានពីទិវាខាងលើមានប្រមាណ ៥០០គីឡូក្រាម(ភាគច្រើនជាប្រភេទផ្លាស្ទិក) ។

 

 2019-10-01 16.17.09.jpg (202 KB)

2019-10-01 16.17.56.jpg (346 KB)

2019-10-01 16.18.02.jpg (255 KB)

2019-10-01 16.18.15.jpg (231 KB)

2019-10-01 16.18.40.jpg (221 KB)

ឯកសារភ្ជាប់ (១)
គ្មានទិន្នន័យ
ព័ត៌មានស្រដៀង